BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting PSTWG3&4 (Customs-Trading for Local Market Consumption) and (Customs-SMEs) - CPPM.

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីរសៀល នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈវីដេអូអនឡាញហ្ស៊ូម ក្រុមការងារបច្ចេកទេសទី៣ “គយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក” និង ក្រុមការងារបច្ចេកទេសទី៤ “គយ-សហគ្រាសធុនតូច និងមធ្យម” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី ៣ និង ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី ៤ ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងក្រុមហ៊ុននាំចេញ-នាំចូលផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសទាំងពីរសរុបប្រមាណ៩០នាក់។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈម កង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងដើម្បីដាក់បញ្ហាដែលទទួលបានពីកិច្ចប្រជុំ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលខាងមុខ។ ជារួមកិច្ចប្រជុំនេះបានពិភាក្សាលើបញ្ហាដែលនៅសេសសល់ នឹងបញ្ហាថ្មីមួយចំនួនយ៉ាងផុលផុស។

កិច្ចប្រជុំនេះពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៣:៣០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

 

 

 

 

Share: