News

Home News Detail

Workshop on the “History of the World Intellectual Property (IP) and Enforcement the Law of Intellectual Property (IP) in Cambodia”

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំសិក្ខាសាលា ស្ដីពី “ប្រវត្តិនៃកម្មសិទ្ធិបញ្ញាពិភពលោក និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា” តាមរយៈប្រព័ន្ធវីដេអូអនឡាញ ZOOM ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពិធីបើកសិក្ខាសាលាពីចម្ងាយតាមប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ - TTRI នៃក្រសួងពាណិជ្ជកម្ម, សមាគមសាលាត្រាជូ/Sala Traju Association, និងតំណាងពីក្រសួងស្ថាប័ន រដ្ឋ នឹងផ្នែកឯកជន ជាពិសេស សិស្ស និស្សិត ដែលបានអញ្ញើញចូលរួមពីចម្ងាញតាមរយៈអនឡាញចំនួនប្រមាណ ៣០០រូប។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីឲ្យវាគ្មិនដែលបានចូលរួមចែករំលែកបទពិសោទធន៍ក្នុងការប្រតិបត្តិការជាក់ស្តែងប្រចាំថ្ងៃដែលខ្លួនមានតាមប្រធានបទ ស្របទៅនឹងគោលបំណងនៃសិក្ខាសាលាដើម្បីរួមចំណែកបញ្រ្ជាបចំណេះដឹងឲ្យកាន់តែស៊ីជម្រៅពីប្រវត្តិ និងកិច្ចការកម្មសិទ្ធិបញ្ញាពិសេសគឺទិដ្ឋភាពច្បាប់ និងវិធានដែលពាក់ព័ន្ធដើម្បីពង្រីកការយល់ដឹង និងការបង្កើនការផ្ដល់តម្លៃដល់កម្មសិទ្ធិបញ្ញា។

សិក្ខាសាលាពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:៣០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបាន លទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: