BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចពិភាក្សាស្តីពីរបាយការណ៍នៃលទ្ធផលស្រាវជ្រាវលើផលិតកម្មចំណីសត្វនៅកម្ពុជា

នារសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សា ស្តីពីរបាយការណ៍នៃលទ្ធផលស្រាវជ្រាវលើផលិតកម្មចំណីសត្វនៅកម្ពុជា តាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សឹម ណារ៉ា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាង ឯកឧត្តមសាស្ត្រចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងមានការអញ្ជើញចូលរួមពី តំណាងមកពីស្ថាប័ន រដ្ឋ និងឯកជន។

កិច្ចពិភាក្សានេះប្រព្រឹត្តឡើង ដើម្បីផ្សព្វផ្សាយអំពី ស្ថានភាព ប្រភពនៃសមាសធាតុចំណី ការចំណាយជាមធ្យមក្នុងស្រុកក្នុងការប្រមូលទិញធាតុផ្សំ ស្តង់ដារក្នុងការផលិតបច្ចុប្បន្ន បញ្ហាប្រឈម ក៏ដូចជាធ្វើការប្រមូលធាតុចូល និងអនុសាសន៍ ដើម្បីរួមបញ្ជូលក្នុងការរៀបចំគោលនយោបាយ លើកកម្ពស់ផលិតកម្មចំណីសត្វនៅកម្ពុជា។

 

 

Share: