ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១
ពិធីប្រគល់ទទួលអង្ករនៅសាលាខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងទីប្រឹក្សា ដែលដឹកនាំដោយ លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បាននាំយកអង្ករចំនួន ១០ តោនប្រគល់ជូន ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ