BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបពាណិជ្ជកម្មកម្ពុជា-ចិន លើផលិតផលអេឡិចត្រូនិក សម្ភារៈផ្ទះបាយ និង សម្ភារៈសុវត្ថិភាព

ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម «ជំនួបពាណិជ្ជកម្មកម្ពុជា-ចិន លើផលិតផលអេឡិចត្រូនិក សម្ភារៈផ្ទះបាយ និង សម្ភារៈសុវត្ថិភាព» ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញ-នាំចូលគ្រឿងអេឡិចត្រូនិកនិងគ្រឿងម៉ាស៊ីន (China Chamber of Commerce for Import and Export Machinery and Electronic Products) និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ជំនួបពាណិជ្ជកម្មនេះ ជាវេទិកាសម្រាប់អាជីវករ ឬ ក្រុមហ៊ុនដែលកំពុងនាំចូលនិងចែកចាយផលិតផលអេឡិចត្រូនិក សម្ភារៈផ្ទះបាយ និង សម្ភារៈសុវត្ថិភាព នៅកម្ពុជាជួបដោយផ្ទាល់ជាមួយ រោងចក្រចិនដែលផលិតនូវផលិតផលជាច្រើនប្រភេទ និង កំពុងនាំចេញទៅទីផ្សារនានាលើពិភពលោក។ ជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីរោងចក្រចំនួនជាង ៣៨ នៅប្រទេសចិន។

Share: