BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កម្មវីធី ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

កម្មវីធី «ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន» គឺជាផែនការសកម្មភាពមួយដែលបង្កើតឡើងដោយសភាពាណិជ្ជកម្មកម្ពុជា មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំអាជីវកម្មក្នុងបរិបទកូវីដ-១៩ ឱ្យមានការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីកិច្ចការដែលអាចពង្រីកនូវសកម្មភាពអាជីវកម្មនៅក្នុងខេត្ត មានទំនាក់ទំនងល្អដើម្បីពង្រីកដៃគូអាជីវកម្ម ការសហប្រតិបិត្តការ និងការធ្វើវិនិយោគផ្សេងៗ ដើម្បីបង្កើនសក្ដានុពល និងវិសាលភាព របស់សភាពាណិជ្ជកម្មកម្ពុជា ។ ជាក់ស្ដែងនៅថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២១នេះយើងបានចាប់ផ្ដើមនៅសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងសភាពាណិជ្ជកម្មខេត្តបាត់ដំបងក្រោមប្រធានបទ២ផ្សេងគ្នា «ការគ្រប់គ្រងប្រាក់កម្ចីក្នុងបរិបទសម័យកូវីដ-១៩» ជាប្រធានបទដែលសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យជ្រើសរើសយកមកពិភាក្សាមុនគេដើម្បីផ្ដល់បទពិសោធិ៍ដល់សមាជិករបស់ខ្លួនដែលកំពុងជួបបញ្ហានេះ ចំពោះប្រធានបទ «ការរៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទានក្នុងការពង្រឹង និងពង្រីកអាជីវកម្មក្នុងបរិបទកូវីដ-១៩» គឺយើងពិភាក្សាសម្រាប់សភាពាណិជ្ជកម្មខេត្តបាត់ដំបងដើម្បីជាមូលដ្ឋានក្នុងការទទួលបានចំណេះដឹងដើម្បីរៀបចំឯកសារស្នើសុំទុនបន្ថែមសម្រាប់ពង្រឹងអាជីវកម្មរបស់សមាជិក ។ កម្មវិធីទាំងពីរខាងលើនេះប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពរបស់ឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តទាំងពីរ និងអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាគឺ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប_ឧត្តរមនជ័យ លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាដោយមានការចូលរួមពីសមាជិក សមាជិកា ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូប្រមាន៥០នាក់ក្នុងមួយកម្មវិធីផងដែរ ។

Share: