BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំ ត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១

នារសៀល ថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តំណាងស្ថានទូតប្រ៊ុយណេ តំណាងពីស្ថានទូតរុស្ស៊ី និង តំណាងពីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការរៀបចំត្រៀមលក្ខណៈ និងការប្រមូលធាតុចូល ទៅលើឯកសារជំនួយស្មារតី របៀបវារៈ និងការប្រព្រឹត្តទៅនៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១។​​​​​​​

Share: