ថ្ងៃពុធ ១១រោច ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែ សីហា ឆ្នាំ ២០២១ លោក កែវ រិទ្ធី អនុប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ លោក ភួ ស៊ីណូ ព្រមទាំង លោក ភាវ ស៊ីថា សមាជិកសភាពាណិជ្ជកម្មខេត្ត បាននាំយក ថវិកា ចំនួន ២៨,០០០,០០០រៀល ដែលជាថវិកាផ្ទាល់ខ្លួនរបស់ ឧកញ៉ា ទុយ គី និង សមាជិក សមាជិកា ចូលរួមឧបត្ថម្ភ ដល់ពន្ធធនាគារខេត្តពោធិ៍សាត់ ក្នុងការសាងសង់អាគារចត្តាឡីស័ក បណ្តោះអាសន្ន ដើម្បី ព្យាបាលអ្នកជំងឺ Covid 19 ក្នុងពន្ធធនាគារខេត្ត។ ឆ្លៀតក្នុងឱកាសនេះ លោក អ៊ី សំអុល ប្រធានពន្ធធនាគារខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ប្រធាន និង សមាជិក សមាជិកា ដែលតែងតែយកចិត្តទុកដាក់ ជាមួយពន្ធធនាគារ ក៏ដូចជាចូលរួមជាមួយអជ្ញាធរខេត្ត ឧបត្ថម្ភ និងដោះស្រាយរាល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់មិនថាពេលនេះ និងពេលកន្លងមក។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់