BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំលើកទី២ គណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដើម្បីពិនិត្យសេចក្តីព្រាងផែនការមេ ស្តីពី “ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម” - “Intermodal Transport Connectivity & Logistics System” (ITC-LS)

នារសៀលថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល។ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី២ គណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដើម្បីពិនិត្យសេចក្តីព្រាងផែនការមេ ស្តីពី “ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម” ដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមប្រព័ន្ធវីដេអូ zoom ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្ម ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងវត្តមាន ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តី តំណាងពីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងពីក្រសួង ស្ថាប័នរដ្ឋ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងតំណាងសមាគមដឹកជញ្ជូនផ្លូវគោកកម្ពុជា នឹងសមាគមផ្សេងៗទៀតមកពីវិស័យឯកជនជាច្រើន។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យពិភាក្សា និងឈានទៅអនុម័ត នូវសេចក្តីព្រាងផែនការមេ ស្តីពី “ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម” Master Plan on Intermodal Transport Connectivity and Logistics System (ITC-LS)។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យពិភាក្សាជាច្រើន នឹងទទួលបានធាតុចូល យោបល់ល្អៗ ក្នុងការកែលម្អបន្ថែមទៅលើចំណុចមួយចំនួន ដើម្បីប្រែក្លាយប្រទេសកម្ពុជាអោយមាន ប្រព័ន្ធដឹកជញ្ជូន អោយមានលក្ខណៈល្អប្រសើរ មានការអភិវឌ្ឍពេញលេញ មានគុណភាពខ្ពស់ និងមានភាពធន់មាំនឹង នឹងជាពិសេសអាចទាក់ទាញអ្នកវិនយោគបរទេសមកវិនិយោគ និងអាចធ្វើអោយវិស័យទេសចរណ៍កើនចំនួនភ្ញៀវមកទស្សនាកម្ពុជាផងដែរ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:០០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: