BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

«កិច្ចប្រជុំពិគ្រោះយោបល់រវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និង រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបីលើកទី២៣» តាមប្រព័ន្ធអនឡាញ

នារសៀលថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និង រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបីលើកទី២៣ តាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ានទាំង១០ រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសជប៉ុន រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសាធារណរដ្ឋកូរ៉េ និងតំណាងអញ្ជើញមកពីស្ថាប័នរដ្ឋ/ឯកជនពាក់ព័ន្ធជាច្រើន។ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានកំណត់មូលបទសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ឆ្នាំ២០២០នេះថា «អាស៊ីខាងកើតដើម្បីអនាគតប្រកបដោយវិបុលភាពរួម»។ ផ្អែកតាមមូលបទនេះ គំនិតផ្ដួចផ្ដើម និងអនុសាសន៍របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដែលបានដាក់ជូនរដ្ឋាភិបាលអាស៊ានបូកបីសម្រាប់ពិចារណាក្នុងកិច្ចប្រជុំនេះ បានផ្ដោតលើបីចំណុចសំខាន់ៗ ៖
១. ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់
២. សហគ្រាសធុនតូចនិងមធ្យម និង
៣. សហគ្រិនភាពតាមបែបឌីជីថល។

គួរជម្រាបផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់នេះ តែងតែត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំសម្រាប់ជាវេទិកាពិគ្រោះយោបល់រវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និង រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី ដើម្បីលើកឡើងនូវបញ្ហាប្រឈមក្នុងការធ្វើធុរកិច្ច និងជាឧ៌កាសសម្រាប់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតដាក់ជូនអនុសាសន៍ដល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបីសម្រាប់ពិចារណា។

Share: