BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបពាណិជ្ជកម្មកម្ពុជា-ចិនតាមប្រព័ន្ធអនឡាញ

នាថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម ជំនួបពាណិជ្ជកម្មកម្ពុជា-ចិនតាមប្រព័ន្ធអនឡាញ ក្រោមការសហការរវាងសភាពាណិជ្ជកម្មកម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញនិងនាំចូលផលិតផលអេឡិចត្រូនិចនិងគ្រឿងម៉ាស៊ីន។
គោលបំណងនៃជំនួបពាណិជ្ជកម្មនេះ គឺដើម្បីជាវេទិកា សម្រាប់ធុរជនកម្ពុជានិងចិន បង្កើតទំនាក់ទំនងធុរកិច្ច និងចាប់ដៃគូពាណិជ្ជកម្ម ក្នុងវិស័យដូចជា គ្រឿងម៉ាស៊ីន កសិកម្ម សំណង់ សំលៀកបំពាក់ គ្រឿងតុបតែងយានយន្ត និងវិស័យផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ក្នុងជំនួបនេះមានការចូលរួមបង្ហាញផលិតផលក្នុងវិស័យខាងលើពីក្រុមហ៊ុនចិនចំនួន៥៥ក្រុមហ៊ុន និងបានធ្វើទំនាក់ទំនងគ្នាតាមប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីស្វែងយល់អំពីផលិតផល និងធ្វើធុរកិច្ចជាមួយគ្នាទៅតាមតម្រូវការវិស័យរៀងៗខ្លួន។
ជាចុងក្រោយ ជំនួបពាណិជ្ជកម្មនេះ បានបញ្ចប់ទៅយ៉ាងរលូននិងជោគជ័យ ដោយមានការចូលរួមដ៏សកម្មរវាងធុរជនចិននិងកម្ពុជា។

Share: