រសៀលថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០ លោក ជីប ភក្ដីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ លោកអនុប្រធាន និងសមាជិកបានអនុញ្ញាតអោយលោកស្រី សេង សុម៉ុន ប្រធានទំនាក់ទំនងសភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុង នៃសភាពាណិជ្ជកម្មកម្ពុជា ចូលជួបពិភាក្សាការងារស្ដីពី ផែនការសកម្មភាពសភាពាណិជ្ជកម្មខេត្ត២០២០-២០២២ ដែលជំនួបនេះធ្វើលើងនៅការិយាល័យសភាពាណិជ្ជកម្មខេត្តស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ ក្រោយពីបានស្ដាប់បទបង្ហាញរួចមក លោកប្រធាន បានស្វាគមន៍គំរោងផែនការសកម្មភាពនេះ ហើយបានសម្រេចអនុវត្តសកម្មភាពដំបូងគឺការផ្សព្វផ្សាយអំពីសក្កដានុពលខេត្តដើម្បីទាក់ទាញអ្នកវិនិយោគទៅកាន់ខេត្តតាកែវ និងបន្តសកម្មភាពបន្ទាប់ៗទៀតតាមផែនការ។ ឆ្លៀតក្នុងឱកាសនេះដែលលោកប្រធានបានផ្ដាំផ្ញើរប្រសាសន៍សាកសួរសុខទុក្ខ និងសូមផ្លែងអំណរគុណជូនអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលបានរៀបចំផែនការនេះឡើង។
អត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តតាកែវ