BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ក្

នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ក្រោមអធិបតិភាព ឯកឧត្តម ហេង សួរ រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ព្រមទាំងវត្តមានសមាជិកសមាជិកាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងតំណាងបណ្តាសមាគម ក្រុមហ៊ុន រោចក្រ នឹងតំណាងក្រសួងពាក់ព័ន្ធសំខាន់ៗជាច្រើនរូប។ កិច្ចប្រជុំនេះទទួលបានលទ្ធផលជាវិជ្ជមានក្នុងការសម្រេចឯកភាពគ្នារវាង ភាកីនិយោជក និងភាគីនិយោជិត បន្តធ្វើការពិភាក្សាគ្នា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ និងសម្រេចផ្តល់ជូនប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើការសម្រេចលើតួលេខផ្លូវកាចុងក្រោយសម្រាប់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមកាលបរិច្ឆេទកំណត់ខាងលើ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២៖១៥នាទីរសៀល ក្នុងបរិយាកាសរីករាយ ទទួលខុសត្រូវ ខ្ពស់ នឹងយោគយល់គ្នា។

Share: