ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំពិធីប្រកាសជាផ្លូវការ “កិច្ចសហប្រតិបត្តិការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តសៀមរាប-ឧត្តរមានជ័យ” ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន លោកលេខាធិការ សមាជិកជ្រើសតាំង និងទីប្រឹក្សា។ គោលបំណងនៃ ការរៀបរៀងបោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តសៀមរាប-ឧត្តរមានជ័យ” នេះគឺចងក្រងព័ត៌មានសក្តានុពលវិនិយោគសំខាន់ៗរបស់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយទៅកាន់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
អត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ