BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំអនុក្រុមការងារបច្ចេកទេស នៃក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ-ហិរញ្ញវត្ថុ និងធនាគារ” ផ្នែកឯកជននៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន

ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០២:៣០ នាទីរសៀលនាសភាពាណិជ្ជកម្មកម្ពុជាមានរៀបចំកិច្ចប្រជុំអនុក្រុមការងារបច្ចេកទេស នៃក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ-ហិរញ្ញវត្ថុ និងធនាគារ”ផ្នែកឯកជននៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ក្រោមអធិបតីភាព លោក លឹម សុជាតិ សហប្រធានអនុក្រុមការងារបច្ចេកទេស នៃក្រុមការងារបច្ចេកទេសទី២ និងវត្តមាន ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួម សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងពីសមាគមធនាគារនៅកម្ពុជា នឹងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងតំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក និងសមាជិកានៃអនុក្រុមការងារជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺដើម្បីប្រមូលធារុចូលពីផ្នែកឯកជនក្នុងវិស័យពន្ធដារក្នុងកំរិតបច្ចេកទសចំពោះ ប្រតិបត្តការ របាយការណ៍ នានារបស់ ធនាគារ មីក្រូហិរញ្ញវត្ថុ ដើម្បីដាក់ស្នើសុំរកដំណោះស្រាយ បំភ្លឺបញ្ជាក់ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលជាដៃគូសន្ទនា តាមរយៈយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ ផ្នែកឯកជន ។ ជាលទ្ធផលកិច្ចប្រជុំពិភាក្សានេះបានប្រមូលបញ្ហាប្រឈម និងទទួលបានធាតុចូលជាច្រើនពីសំណាក់សមាជិក សមាជិកាអនុក្រុមការងារប្រកបដោយផ្លែផ្កា។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:០០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

Share: