នារសៀលថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាពកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) នៅចំណតផែកុងតឺន័រLM១៧ ដែលស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កម្មវិធីទស្សនកិច្ចនេះគឺធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងវត្តមានតំណាងមកពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ស្តីពីអាជីវកម្មនិងវឌ្ឍនភាពរបស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ក)។
កម្មវិធីទស្សនកិច្ចនេះបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្ត។