BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីផ្សព្វផ្សាយ« របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរតភាពកម្ពុជា (គ.អ.ច.ក.)»

នាព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវ នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពណិជ្ជកម្មកម្ពុជា ចូលរួមពិធីផ្សព្វផ្សាយ« របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរតភាពកម្ពុជា (គ.អ.ច.ក.)» ដែលបានរៀបចំដោយអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ។

ពិធីផ្សព្វផ្សាយ« របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរតភាពកម្ពុជា (គ.អ.ច.ក.)» នេះប្រព្រឹត្តឡើងក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ ព្រមទាំងវត្តមានតំណាងមកពីក្រសួងពាក់ព័ន្ធ, អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, និងភាគីពាក់ព័ន្ធ ជាច្រើនទៀត។

គោលបំណងនៃពិធីនេះគឺដើម្បីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរតភាពកម្ពុជា (គ.អ.ច.ក.)។ ជាគ្នានេះផងដែរក៏មានការធ្វើបទបង្ហាញពីដំណើរការនៃការរៀបចំរបាយការណ៍វឌ្ឍនភាពនៃឆ្នាំ២០១៩ នៃការសម្រេចបាន គ.អ.ច.ក. និង បទបង្ហាញពីលទ្ធផលនៃការសម្រេចបាន គ.អ.ច.ក. ក្នុងឆ្នាំ២០១៩ តាមគោលដៅនីមួយៗរបស់ គ.អ.ច.ក។

ពិធីនេះបានបញ្ចប់នៅវេលាម៉ោង ១២៖១៥នាទីថ្ងៃត្រង់ ក្រោមបរិយាកាសរីករាយ ព្រមទាំងលទ្ធផលគួរជាទីគាប់ចិត្ត។

Share: