BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារឃ្វីនកូមានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្មដោយមានការចូលរួមពីសំណាក់ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងសាលាខេត្ត និងលោកប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសមាជិក សមាជិកា ។ ក្រោយពីបានស្ដាប់របាយការណ៍លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុរួចមកឯកឧត្តមរដ្ឋលេខាធិកា បានធ្វើការវាយតំលៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលការងារឆ្នាំ២០២០បើទោះបីជាប្រឈមនឹងបញ្ហាកូវីដ_១៩ក៏សភាពាណិជ្ជកម្មខេត្តបានខិតខំពុះពាររហូតសម្រេចបានលទ្ធផលល្អប្រសើរ ហើយឯកឧត្តមក៏បានរំលឹកឡើងវិញអំពីតួរនាទី និងភារកិច្ចរបស់សភាពាណិជ្ជកម្មដែលត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលផងដែរ ។ សម្រាប់ឆ្នាំ២០២១នេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដាក់ចេញទិសដៅការងារចំនួន១៥ចំណុចសំខាន់ៗ ក្នុងនោះដែរក៏មានការងាររៀបរៀង និងបោះផ្សាយសៀវភៅមគ្គុទ្ទេសវិនិយោគខេត្ត និងការកសាងអាគារសភាពាណិជ្ជកម្មខេត្តដែលមានកំពស់៧ជាន់ដើម្បីជាប្រយោជន៍រួមរបស់វិស័យឯកជនក្នុងខេត្ត ។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច ក៏បានលើកឡើងពីសារៈសំខាន់នៃការចងក្រងទិន្នន័យ និងធ្វើបច្ចុប្បន្នភាពសក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចក្នុងខេត្ត ដូចនេះការរៀបរៀង និងបោះផ្សាយសៀវភៅមគ្គុទ្ទេសវិនិយោគខេត្តនេះនិងធ្វើអោយអ្នកវិនិយោគជាតិ និងអន្តរជាតិទទួលបានពត៌មានបឋមជាក់លាក់ក្នុងការសម្រេចចិត្តមកកាន់ខេត្តព្រះសីហនុដើម្បីធ្វើការវិនិយោគដែលនេះជាឱកាសមួយសម្រាប់សមាជិក សមាជិកា ចាប់ដៃគូវិនិយោគជាមួយគ្នា ។ ជាលទ្ធផល មហាសន្និបាតបានប្ដេជ្ញាអនុវត្តទិសដៅការងារ២០២១ដែលបានដាក់ចេញអោយបាន១០០% បន្តពង្រឹង និងពង្រីកសាមគ្គីភាពផ្ទៃក្នុងក៏ដូចជា ជាមួយអាជ្ញាធម៌ដែនដី និងដៃគូពាក់ព័ន្ធផ្សេងៗទៀត។
អត្ថបទដោយ ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ

Share: