BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កម្មវិធីចែករំលែកបទពិសោធន៍ស្ដីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្ត-ក្រុង លើកទី១ ឆ្នាំ២០២១»

នាព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ ២០២១នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ស្ដីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្ត-ក្រុង លើកទី១ ឆ្នាំ២០២១» ក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលមានវាគ្មិនអញ្ជើញមកពីសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានចែករំលែកអំពីបាកូដកម្ពុជា ការងាររដ្ឋបាល ការរៀបចំការិយាល័យប្រតិបត្តិ ការលើកទឹកចិត្តអាជីវករ ពាណិជ្ជករអោយចូលជាសមាជិក ការរៀបចំផែនការការងារប្រចាំឆ្នាំជាដើម កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអោយលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តបានរៀនសូត្ររបៀបធ្វើការពីគ្នាទៅវិញទៅមកដើម្បីយកចំណេះដឹងនេះទៅអភិវឌ្ឍន៍នៅតាមខេត្តរបស់ខ្លួន ។ តំណាងអ្នកចូលរួមក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ជាពិសេសឯកឧត្តមឧកញ៉ាអគ្គនាយកដែលបានរៀបចំកម្មវិធីនេះឡើងហើយបានសំណូមពរអោយមានកម្មវិធីនេះទៀតផងដែរ ។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មគ្រប់ខេត្តកន្លងមក ហើយឯកឧត្តមឧកញ៉ាក៏បានកោតសរសើរ និងអរគុណដល់សិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់រៀនសូត្រ សង្ឃឹមថាកម្មវិធីនេះជួយលើកកំពស់សមត្ថភាពការងារនៅតាមបណ្ដាខេត្តបានមួយកំរិតថែមទៀត ។ នៅចុងបញ្ចប់កម្មវិធីឯកឧត្តមឧកញ៉ាបានជូនពរដល់សិក្ខាកាមទាំងអស់ និងប្រគល់ជូនលិខិតថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសយើងផងដែរ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មកម្ពុជា

Share: