នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីភាពចម្រុះនៃវប្បធម៌ និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រង ៖ សេវាកម្មប្រកបដោយវិជ្ជាជីវៈ នៅហុងកុង ការវិនិយោគនៅក្រៅប្រទេស និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទៅកម្ពុជា។
សិក្ខាសាលានេះ បង្ហាញអំពីឱកាសនិងបញ្ហាប្រឈមនៅកម្ពុជា ទស្សនវិស័យកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ បទបង្ហាញពីសហគ្រិនជោគជ័យ និងការចូលរួមចែករំលែកបទពិសោធន៍ពីអ្នកស្រាវជ្រាវ និងមន្ត្រីរដ្ឋាភិបាល។