BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

វេទិការដ្ឋ-ឯកជនលេីកទី២ ស្តីពី ”ការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន”

នាថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាជិកសមាជិកាមួយចំនួនផងដែ ចូលរួម វេទិការដ្ឋ-ឯកជនលេីកទី២ ស្តីពី ”ការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន” តាមរយៈវីដេអូហ្សូម (zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីកម្មថ្នាក់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម AKABA Kazuyoshi រដ្ឋមន្ត្រី ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន។

Share: