BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំអនុក្រុមការងារ នៃក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ-ហិរញ្ញវត្ថុ ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន

នាថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក នាអគ្គនាយកដ្ឋានពន្ធដារ មានរៀបចំកិច្ចប្រជុំអនុក្រុមការងារ នៃក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ-ហិរញ្ញវត្ថុ ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន មុន្នី អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និង លោក លឹម សុជាតិ សហប្រធានអនុក្រុមការងារ នៃក្រុមការងារបច្ចេកទេសទី២ផ្នែកឯកជន តំណាងសភាពាណិជ្ជកម្មកម្ពុជា ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកជំទាវ នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងតំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិងសហការី សមាជិកាអនុក្រុមការងារជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាបន្តលើបញ្ហាដែលនៅសល់ ក៏ដូចជាប្រមូលបញ្ហាប្រឈមថ្មីៗទាក់ទងនឹងពន្ធដារ ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារដែលបានលើកឡើងដោយផ្នែកឯកជន។
ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យខាងលើបានយ៉ាងផុសផុល។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

Share: