នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក មានរៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើការតុលាការពាណិជ្ជកម្ម នៃគណៈកម្មការៀបចំដំណើការតុលាការពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូអនឡាញ zoom ក្រោមអធិបតីភាព ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងជាប្រធានគណៈកម្មការៀបចំដំណើការតុលាការពាណិជ្ជកម្ម នឹង ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងតំណាងពីក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមាន ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ បណ្ឌិត ដែលជាសហប្រធានក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ព្រមទាំងចូលរួមពីប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត នឹងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងនិងវត្តមាន ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីនៃក្រសួងយុត្តិធម៌ជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំពិភាគ្សានេះ គឺដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិផ្សេងៗ នឹង ពិភាក្សាស្តីពីដាក់ដំណើការតុលាការពាណិជ្ជកម្ម ព្រមទាំងទទួលបានធាតុចូលជាច្រើនពីផ្នែកឯកជន ដើម្បីធ្វើយ៉ាងណារៀបចំដំណើរការតុលាការពាណិជ្ជកម្មឲ្យបានឆាប់ នឹងរៀបចំនីតិវិធីច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីអនុវត្ត នឹងផ្តល់ទំនុកចិត្ត ច្បាស់លាស់ត្រឹមត្រូវជូនដល់ ពាណិជ្ជករ វិនិយោគិន នឹងអាជីវក ជាតិ នឹងអន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបញ្ហាផ្សេងៗមួយចំនួនទៀតនឹងកំពុងដាក់បន្តពិភាក្សាផងដែរ ។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ zoom នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០ នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.