BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សិក្ខាសាលាស្តីពី យោគៈនិង អាយុវេទ: ឥណ្ឌាដើម្បីសុខុមាលភាពរួម

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាបើក សិក្ខាសាលាស្តីពី យោគៈនិង អាយុវេទ: ឥណ្ឌាដើម្បីសុខុមាលភាពរួម តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីអ្នកជំនាញខាងយោគៈ និង អាយុវេទៈរបស់ប្រទេសឥណ្ឌា ព្រមទាំងក្រុមហ៊ុនកម្ពុជានិងឥណ្ឌាផងដែរ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃយោគៈ ក្នុងជីវភាពប្រចាំថ្ងៃ និង តួនាទីរបស់ អាយុវេទៈ ក្នុងការព្យាបាលជម្ងឺផ្សេងៗដូចជា ជម្ងឺទឹកនោមផ្អែម និង ជម្ងឺស្ទះសសៃឈាម ជាដើម។ អង្គសិក្ខាសាលា ក៏បានពិភាក្សាអំពីការបណ្តុះបណ្តាលជំនាញនេះនៅកម្ពុជា និង ការចេញវិញ្ញាបណ្ណបត្រទទួលស្គាល់គុណវឌ្ឃផងដែរ។

នៅចុងបញ្ចប់នៃសិក្ខសាលា លោកជំទាវ វេជ្ជបណ្ឌិត ដេវយ៉ានី ឧ. ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបិទ និង បានលើកឡើងពីការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជាលើគ្រប់វិស័យ។

Share: