BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៣ “ផ្នែកគយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន

ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៣ “ផ្នែកគយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាព ឧកញ៉ា គួច ផេង សហប្រធានក្រុមការងារបច្ចេកទេសទី៣ “ផ្នែកគយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក” ផ្នែកឯកជន។ កិច្ចប្រជុំនេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុនឯកជន តំណាងសភាពាណិជ្ជកម្មអឺរ៉ុប និងសមាជិក សមាជិកាក្រុមការងារបច្ចេកទេសជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សា បន្តលើបញ្ហាដែលនៅសល់ ក៏ដូចជាប្រមូលបញ្ហាប្រឈមថ្មីៗ នឹង ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារបច្ចេកទេសជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលទៅក្នុងការស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគយ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

​​​​​​​

Share: