ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១
ចូលរួមកម្មវិធីជំនួបរវាងសមាគមអាជីវកម្ម និងដៃគូរអភិវឌ្ឍន៍ ក្នុងខេត្តបាត់ដំបង នៅវេលាម៉ោង ៩ព្រឹក នៅអាហារដ្ឋាន ជ.ឃ.។
---------------------------
លោក ហ៊ុន វិទូ នាយករដ្ឋបាលសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំណាងឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្ម ខេត្តបា ត់ដំបង បានចូលរួមកម្មវិធីជំនួបសមាគមអាជីវកម្ម និងដៃគូរអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបង ។
គោលបំណងកម្មវិធី
១. ចែករំលែកផែនការសកម្មភាពរបស់អង្គភាពនីមួយៗ
២. កំណត់នូវការងារសហការគ្នាប្រចាំឆ្នាំ
៣. ពង្រឹងទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង និងបណ្ដាញសមាគមអាជីវកម្ម
កម្មវិធីនេះមានការចូលរួមពីតំណាងអង្គភាពចំនួន ៩ ដែលក្នុង នោះមាន សភាពាណិជ្ជកម្មខេត្តបាត់ដំបង(BCC), YEAC, AEBB, Pact Cambodia, Rotary Club, GIZ, SHE Investment, Phum Impact and Village Support Group។ តំណាងមកពីអង្គភាពបានសំដែងមតិស្វាគមន៍ សំណេះសំណាល និងបង្ហាញអំពីផែនការសកម្មភាពរបស់អង្គភាពនីមួយៗ។
ក្នុងនោះផងដែរ លោកនាយករដ្ឋបាល បានលើកឡើងអំពីផែនការរយៈពេល៣ឆ្នាំ និងកំណត់ទិសដៅសំខាន់ៗ ០៥ចំណុច:
១. សម្របសម្រួល ដោះស្រាយបញ្ហាដល់អាជីវករក្នុងខេត្ត
២. វិធានការដោះស្រាយរកទីផ្សារកសិផលបន្ទាន់ ស្វែងរកដៃគូរចែកចាយ និងរកអតិថិជនផ្ទាល់ក្នុងគំរោងបង្កើតផ្សារសភាពាណិជ្ជខេត្តបាត់ដំបង
៣. ជម្រុញវិនិយោគិនក្នុងស្រុក និងទំនាក់ទំនងស្វែងរកដៃគូរ វិនិយោគក្រៅប្រទេសដើម្បីវិនិយោគក្នុងខេត្ត ទៅលើវត្ថុធាតុដើមមានស្រាប់ ជាពិសេសផ្តោតលើការកែច្នៃកសិផល
៤. ជម្រុញផលិតកម្ម សិប្បកម្ម ឧស្សាហកម្មដែលមានស្រាប់អោយធ្វើការកែច្នៃវត្ថុធាតុដើមក្នុងស្រុកដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស
៥. ត្រៀមរៀបចំ និងបោះពុម្ពសៀវភៅមគ្គុទេសក៍វិនិយោគខេត្តបាត់ដំបង។
កម្មវិធីបានបញ្ចប់នៅវេលាម៉ោង 12ថ្ងៃត្រង់ ដោយរលូន និងយ៉ាងស្និលស្នាល។
អត្ថបទ និងរូបភាពដោយោ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង