BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធី “ស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា” ក្រោមអធីបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក-សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការល្អរវាងលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជាជាមួយនិងសមាជិក-សមាជិកាថ្មី។

ថ្លែងក្នុងឱកាសនៃពិធីនេះ ឯកឧត្តមឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិក-សមាជិកាថ្មី និងបានលើកឡើងអំពីប្រវត្តិនិងតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន និងសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧកញ៉ា អគ្គនាយក បានស្នើឲ្យសមាជិក សមាជិកាថ្មីទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានារបស់សភាពាណិជ្ជកម្មកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមឧកញ៉ាអគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិកសមាជិកាថ្មី និងថតរូបអនុស្សាវរីយ៍។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅលេខ 023 880 795 ឬតាមរយៈអ៊ីម៉ែល info@ccc.org.kh

Share: