នាថ្ងៃពុធ ២ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១
ដើម្បីចូលរួមចំណែកនៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ លោកឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានដឹកនាំសមាជិក និងសមាជិកទីប្រឹក្សា នាំយកសម្ភារៈជាគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនតាមបណ្ដាសាលាស្រុកចំនួនបីមានដូចជា សាលាស្រុកសន្ទុក សាលាស្រុកបារាយណ៍ និងសាលាស្រុកតាំងគោក នៃខេត្តកំពង់ធំ ។
ទី ១ បានឧបត្ថម្ភជូន លោក ទូច សុខា អភិបាលស្រុកសន្ទុក ដែលមានដូចជាអង្ករចំនួន ៥០០ គីឡូក្រាម ភេសជ្ជៈចំនួន ៩០ កេស ទឹកបរិសុទ្ធអង្គរពូរ៉ូចំនួន ៥០ កេស ទឹកបរិសុទ្ធធម្មតាចំនួន ១០០ យួរ ប្រេងម៉ាស៊ូតចំនួន ៣០ លីត្រ ឆ័ត្រធំចំនួន ៥ មួកសុវត្ថិភាពចំនួន ៥ និងសាប៊ូចំនួន ០៤ ប្រអប់ ។
ទី ២ បានឧបត្ថម្ភជូនលោក អួង សារឿន អភិបាលស្រុកបារាយណ៍ ដែលមានដូចជាអង្ករចំនួន ៦០០ គីឡូក្រាមភេសជ្ជៈ ៩០ កេស ទឹកបរិសុទ្ធអង្គរពូរ៉ូចំនួន ៥០ កេស ទឹកបរិសុទ្ធធម្មតាចំនួន ១០០ យួរ ប្រេងម៉ាស៊ូតចំនួន ៣០ លីត្រ ឆ័ត្រធំចំនួន ៥ មួកសុវត្ថិភាពចំនួន ៥ នឹងសាប៊ូចំនួន ៥ ប្រអប់ ។
ទី ៣ បានឧបត្ថម្ភជូនលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដែលមានដូចជាអង្ករចំនួន ៤០០ គីឡូក្រាមភេសជ្ជៈ ៩០ កេស ទឹកបរិសុទ្ធអង្គរពូរ៉ូចំនួន ៥០ កេស ទឹកបរិសុទ្ធធម្មតាចំនួន ១០០ យួរ ឆ័ត្រធំចំនួន ៥ មួកសុវត្ថិភាពចំនួន ៥ នឹងសាប៊ូចំនួន ៥ ប្រអប់ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ