ថ្ងៃអាទិត្យ ៦ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១
លោក ជីប ភក្តីភាព អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តតាកែវបានដឹកនាំ លោកអនុប្រធាន សមាជិក សមាជិកា និងសមាជិកទីប្រឹក្សា នាំយកអំណោយជាគ្រឿងឧបភោគបរិភោគប្រគល់ជូន ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ។ អំណោយដែលប្រគល់ជូនរួមមាន មីខ្លាឃ្មុំចំនួន ២០០កេស ទឹកសុទ្ធចំនួន ២០០កេស ទឹកផ្លែឈើចំនួន ១០០កេស ភេសជ្ជៈប៉ូវកំលាំងM-150ចំនួន ១០កេស អាល់កុលចំនួន ៥កាន និងម៉ាសចំនួន ៤កេសធំ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តតាកែវ