ថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក ប៉ា ដារ៉ាល់ តំណាងលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមអមដំណើរលោក ជំទាវ ដួង វណ្ណា នាំយកសម្ភារៈឧបភោគបរិភោគមួយចំនួនធំដែលមានដូចជា អង្ករ ម៉ាស់ ទឹកត្រី អាកុល ទឹកក្រូច ប្រគល់ជូនសាលាឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ -១៩ និងសម្រួលដល់ការរស់នៅរបស់ប្រជាជនដែលកំពុងធ្វើចត្ដាឡីស័កនៅមណ្ឌលឃុំស្វាយយា ស្រុកស្វាយជុំ ខេត្តស្វាយរៀង។
ក្នុងថ្ងៃដដែលនេះផងដែរ លោក ប៉ា ដារ៉ាល់ ជាតំណាង លោកជំទាវ ដួង វណ្ណា បាននាំយកសម្ភារៈឧបភោគបរិភោគមួយចំនួនធំទៀត ប្រគល់ជូននៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីជួយសម្រួលដល់ការប្រើប្រាស់របស់ប្រជាជនដែលកំពង់ធ្វើចត្តាឡីស័ក និងប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវិដ- ១៩ ក្នុងមូលដ្ឋានខេត្តស្វាយរៀង។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តស្វាយរៀង