BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចពិភាក្សារលើប្រធានបទ ១-​ ការចែករំលែក ផ្លាស់ប្ដូរយោបល់អំពីការជួបប្រទះបញ្ហា និងដំណោះស្រាយក្នុងពេលបិទខ្ទប់ ២- ការស្វែងរកមធ្យោបាយដែលអាចផ្តល់ផលប្រយោជន៍ដល់សមាជិក សមាជិកា និងសំណូពរមួយចំនួនមកអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា

ដោយមានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីឆ្លើយតបនឹងសំណូមពររបស់បុគ្គលិកសភាពាណិជ្ជកម្មខេត្ត-ក្រុង នារសៀលថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ លោកស្រី សេង សុម៉ុនប្រធាននាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុងនៃសភាពាណិជ្ជកម្មកម្ពុជាបានសម្របសម្រួលរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអេឡិចត្រូនិច (ZOOM MEETING)ក្រោមប្រធានបទ«ការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្ត-ក្រុង ក្នុងបរិបទថ្មីនៃសម័យកូវីដ-១៩»ដោយមានការចូលរួមពីសភាពាណិជ្ជកម្មខេត្ត-ក្រុងចំនួន១៣ និងមានការចូលរួមជាកិត្តិយសពីលោកប្រធានមន្ទីពាណិជ្ជកម្មខេត្តព្រៃវែង លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី និងលោក ឈុន កុយ អនុប្រធាសភាពាណិជ្ជកម្មខេត្តព្រៃវែងផងដែរ ។ កិច្ចពិភាក្សារផ្ដោតសំខាន់លើបញ្ហាមួយចំនួនរួមមាន៖
១-ការចែករំលែក ផ្លាស់ប្ដូរយោបល់អំពីការជួបប្រទះបញ្ហា និងដំណោះស្រាយក្នុងពេលបិទខ្ទប់
២-ការស្វែងរកមធ្យោបាយដែលអាចផ្តល់ផលប្រយោជន៍ដល់សមាជិក សមាជិកា និងសំណូពរមួយចំនួនមកអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ។

Share: