BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីបុណ្យខួបគម្រប់ ០៧ថ្ងៃ របស់ ឧបាសិកា នង តាំងអ៊ីម ដែលជាម្តាយបង្កើតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

នារសៀលថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំ អនុប្រធាន និងសមាជិក សមាជិការ នៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីបុណ្យខួបគម្រប់ ០៧ថ្ងៃ របស់ ឧបាសិកា នង តាំងអ៊ីម ដែលជាម្តាយបង្កើតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលមរណភាព កាលពីថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦:០០ នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។

Share: