សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញសមាជិក សមាជិកា ម្ចាស់អាជីវកម្ម និងម្ចាស់សហគ្រាសទាំងអស់ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការកសាង និងការពង្រឹងសមត្ថភាពអាជីវកម្ម» ក្រោមប្រធានបទ «ការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្ម»។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាពជូនដល់ម្ចាស់អាជីវកម្ម ក៏ដូចជាម្ចាស់សហគ្រាសទាំងអស់ក្នុងការធ្វើអាជីវកម្ម និងត្រៀមខ្លួនក្នុងការប្រកួតប្រជែងនៅលើទីផ្សារប្រកបដោយប្រសិទ្ធភាព។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងជំនាញសំខាន់ៗផ្សេងទៀតដូចជា៖
+ ពង្រឹងចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់
+ ពង្រឹងសមត្ថភាពគ្រប់គ្រងលទ្ធកម្ម អ្នកផ្គត់ផ្គង់ ភស្តុភារ និងសារពើភ័ណ្ឌ
+ បង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់
+ ពង្រឹងអភិបាលកិច្ច ប្រតិបត្តិការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ
+ អភិវឌ្ឍសមត្ថភាពក្នុងការវិភាគ និងតាមដានលទ្ធផលការងារតាមប្រព័ន្ធឌីជីថល
+ ការអនុវត្តជាក់ស្តែង និងការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ
- សិក្សា និងអនុវត្តផ្ទាល់ជាមួយវាគ្មិនជំនាញមកពី ក្រុមហ៊ុន ADMIT GROUP
- ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦
- ម៉ោង ៨:០០ ព្រឹក – ៥:៣០ រសៀល
- មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី១៥ (បន្ទប់តាព្រហ្ម)
- ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈ QR កូដ ឬចុចតាមលីងខាងក្រោម៖
https://forms.gle/122nc5zs6BKAANBk7
- ចំនួនមានកំណត់ - សម្រាប់តែ ៣០នាក់ ប៉ុណ្ណោះ !!!
- សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ៖ ០១២ ២៨៩ ១៨៩
- សម្រាប់របៀបវារៈកម្មវិធី សូមចូលទៅកាន់លីងខាងក្រោម៖
https://short.do/lvxEGf
- រៀបចំដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
- សហការរៀបចំដោយ៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន ADMIT GROUP
- គាំទ្រដោយ៖ សហគ្រិនខ្មែរ
- Diamond Sponsors: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារប្រៃសណីយ៍កម្ពុជា ក.អ
- In-Kind Support: កំពង់ផែស្វយ័តភ្នំពេញ
BECOME A MEMBER
