BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាស្តីពី “លទ្ធផលការងារ៨ខែ ឆ្នាំ២០២៦ និងទិសដៅបន្ត របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា”

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហសប្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានចាត់តាំង ឧកញ៉ាបណ្ឌិត ណាង សុធី លេខាធិការសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាស្តីពី “លទ្ធផលការងារ៨ខែ ឆ្នាំ២០២៦ និងទិសដៅបន្ត របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា” នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ព្រមមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។
កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងតម្រង់ទិសដៅការងារអនុវត្តបន្តរបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ព្រមទាំងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។

​​​​​​​

Share: