BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The review meeting on the framework for impact assessing of the measures implemented under the 19th Government-Private Sector Forum mechanism (19th G-PSF)

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យលើក្របខណ្ឌនៃការវាយតម្លៃ ផលជះនៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩  ដែលមានការសហដឹកនាំដោយ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគ កម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋា ភិបាល-ផ្នែកឯកជន គ.ស.រ.ជ និង ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋា ភិបាល-ផ្នែកឯកជន គ.ស.ឯ.រ.ជ។ 
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិកនៃក្រុមលេខាធិការដ្ឋាន គ.ស.ឯ.រ.ជ, សមាជិកនៃក្រុមលេខាធិការដ្ឋាន គ.ស.រ.ជ, ក្រុមការងារ CAPRED និងតំណាងក្រុមហ៊ុន AlphaDesk Partner ក្រោមការគាំទ្ររបស់កម្មវិធី CAPRED ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងឯកភាពរួមគ្នារវាង គ.ស.ឯ.រ.ជ និង គ.ស.រ.ជ ទៅលើចំណុចមួយចំនួនដែលស្នើឡើងដោយតំណាងក្រុមហ៊ុន AlphaDesk Partner ក្រោមការគាំទ្ររបស់កម្មវិធី CAPRED ក្នុងដំណើរការនៃការវាយតម្លៃផលជះនៃការអនុវត្តវិធានការ ដែលបានដាក់ចេញក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ។
ពិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១0:៤០ នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

​​​​​​​

Share: