BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

អ្នកឧកញ៉ា គិត ម៉េង ចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (ACBC)

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតជូន គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber- ACBC) ដឹកនាំដោយ  លោកស្រី ចន្ទ័ សុខវាសនា ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

​​​​​​​

Share: