សភាពាណិជ្ជកម្មកម្ពុជា សូមអញ្ជើញ សមាជិក និងសមាជិកា ចូលរួមពិធីសម្ពោធជាផ្លូវការ ពិព័រណ៍កម្ពុជាអន្តរជាតិលើកទី១០ ដែលផ្តោតលើវិស័យគ្រឿងយន្ត ឧស្សាហកម្មសម្លៀកបំពាក់និងវាយនភ័ណ្ឌ និងឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ព ប្រព្រឹត្តទៅ៖
???? ក្រោមអធិបតីភាព៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
???? កាលបរិច្ឆេទ៖ ១៣ ខែ សីហា 2026
⏰ ម៉ោង៖ 08:30 ព្រឹក
???? ទីតាំង៖ សាលពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ
✨ ពិព័រណ៍កម្ពុជាអន្តរជាតិនេះនឹងប្រមូលផ្តុំក្រុមហ៊ុន និងម៉ាកល្បីៗជាង 200 ពី 15 ប្រទេស ជាមួយស្តង់ពិព័រណ៍ប្រមាណ 300 ស្តង់ លើផ្ទៃដីជាង 6,000m²។
????កម្មវិធីនេះនឹងបង្ហាញនូវបច្ចេកវិទ្យាទំនើប គ្រឿងម៉ាស៊ីន ឧបករណ៍ទំនើប វត្ថុធាតុដើម និងដំណោះស្រាយថ្មីៗ សម្រាប់វិស័យឧស្សាហកម្មគ្រឿងយន្ត សម្លៀកបំពាក់ វាយនភ័ណ្ឌ ប្លាស្ទិក ការបោះពុម្ព ការវេចខ្ចប់ និងវិស័យពាក់ព័ន្ធជាច្រើន។
???? សូមមេត្តាចុះឈ្មោះតាមតំណភ្ជាប់នេះ៖ https://forms.gle/hxX35Ra7pJaXdv7s7
???? ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី សុខ សុទ្ធាវី: 012 863 813
លោកស្រី យឹម ម៉ារី: 017 794 305
សូមអរគុណច្រើន។
——-
-តេឡេក្រាមសភាពាណិជ្ជកម្មកម្ពុជា៖ https://t.me/CCCofCambodia
???? ព័ត៌មានសម្រាប់ក្លាយជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា:
???? ទូរស័ព្ទ: 023 880 795 / 023 880 086
✉️ អ៊ីម៉ែល: info@ccc.org.kh

BECOME A MEMBER
