BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិព័រណ៍អន្តរជាតិ CIMIF & CTG & CambodiaPlasPrintPack 2026

សូមគោរពអញ្ជើញ ចូលរួមពិព័រណ៍អន្តរជាតិ CIMIF & CTG & CambodiaPlasPrintPack 2026
សភាពាណិជ្ជកម្មកម្ពុជា សូមអញ្ជើញ សមាជិក និងសមាជិកា និងសាធារណជន ចូលរួម៖ 
-ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី១០ (CIMIF)
-ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ (CTG)
-ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិ លើកទី១០ (CambodiaPlasPrintPack) 
????ប្រព្រឹត្តទៅ៖
????  ពិធីបើកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
???? កាលបរិច្ឆេទ៖ 13 – 16 សីហា 2026 
⏰ ម៉ោង៖ 09:00 ព្រឹក – 05:00 ល្ងាច (ថ្ងៃទី16 បិទ 03:00 រសៀល
???? ទីតាំង៖ សាលពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ
✨ ពិព័រណ៍កម្ពុជាអន្តរជាតិនេះនឹងប្រមូលផ្តុំក្រុមហ៊ុន និងម៉ាកល្បីៗជាង 200 ពី 15 ប្រទេស ជាមួយស្តង់ពិព័រណ៍ប្រមាណ 300 ស្តង់ លើផ្ទៃដីជាង 6,000m²។ 
????កម្មវិធីនេះនឹងបង្ហាញនូវបច្ចេកវិទ្យាទំនើប គ្រឿងម៉ាស៊ីន ឧបករណ៍ទំនើប វត្ថុធាតុដើម និងដំណោះស្រាយថ្មីៗ សម្រាប់វិស័យឧស្សាហកម្មគ្រឿងយន្ត សម្លៀកបំពាក់ វាយនភ័ណ្ឌ ប្លាស្ទិក ការបោះពុម្ព ការវេចខ្ចប់ និងវិស័យពាក់ព័ន្ធជាច្រើន។
???? សូមមេត្តាចុះឈ្មោះតាមតំណភ្ជាប់នេះ៖ Registration Link https://forms.gle/iFLMeVYjjTBRrZLA8?utm_source=copilot.com
???? ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី សុខ សុទ្ធាវី: 012 863 813
លោកស្រី យឹម ម៉ារី: 017 794 305 
 

​​​​​​​

Share: