BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Private sector working group meeting group "K" "Education" of the Government-Private Sector Forum.

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ដ" "ផ្នែកអប់រំ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារ "ដ" ផ្នែកឯកជន​។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់  ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អនុសហប្រធានក្រុមការងារ "ដ" ផ្នែកឯកជន និងតំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, តំណាងសហព័ន្ធសេវាអប់រំនៅកម្ពុជា, តំណាងគ្រឹះស្ថានអប់រំឯកជន និងសមាជិក សមាជិកនៃក្រុមការងារ​ "ដ" ជាច្រើនទៀតផងដែរ។ 
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់  ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងវិស័យអប់រំ ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងអប់រំ យុវជន និងកីឡា នាពេលឆាប់ៗខាងមុខនេះ។ 
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមដែលជាកង្វល់របស់វិស័យឯកជនមួយចំនួនរួមមាន៖  ១. ការបង្កើតឱ្យមាន Digital Infrastructure Platform សម្រាប់វិស័យអប់រំ , ២, បញ្ហាពន្ធសម្រាប់វិស័យអប់រំ, ៣, ស្តង់ដារក្នុងការគ្រប់គ្រងគ្រឹះស្ថានអប់រំឯកជន, ៤.​ បញ្ហានៃការកំណត់កូតាចំពោះគ្រូបរទេសសម្រាប់គ្រឹះស្ថានអប់រំអន្តរជាតិផ្នែកឯកជន, ៥. ការបន្តសុពលភាពទិដ្ឋាការសម្រាប់គ្រូបរទេស, ៦. ការពិភាក្សាអំពីសេចក្តីព្រាងលើសេចក្តីណែនាំស្តីពីលក្ខខណ្ឌតម្រូវ និងលក្ខណៈវិនិច្ឆ័យក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:២០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

​​​​​​​

Share: