BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

A courtesy call and best wishes to Her Excellency Cham Nimul, Minister of Commerce, on the occasion of the Khmer New Year.

ជំនួបសម្តែងការគួរសម និងគោរពជូនពរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ

-----

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលជួបសម្តែងការគួរសម និងគោរពជូនពរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ាអនុប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូន លោកជំទាវរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ លោកជំទាវរដ្ឋមន្រ្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ាអនុប្រធាន បានរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ របស់សភាពាណិជ្ជកម្មកម្ពុជា គោរពជូនលោកជំទាវរដ្ឋមន្ត្រី ដើម្បីជ្រាប។

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់លើលទ្ធផលការងារនិងតួនាទីរបស់សភាពាណិជ្ជកម្មក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអាណាព្យាបាលបច្ចេកទេស នឹងបន្តគាំទ្រសភាពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវទិសដៅការងារ និងសមិទ្ធផលបន្ថែមទៀត។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូនដល់ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាថតរូបជាអនុស្សាវរីយជាមួយលោកជំទាវរដ្ឋមន្ត្រី។

Share: