BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The meeting to provide input on "Institutional Capability Development Plan (ICDP)"

កិច្ចប្រជុំផ្តល់ធាតុចូលស្តីពី ផែនការអភិវឌ្ឍន៍សមត្ថភាពមជ្ឈមណ្ឌលផលិតជាតិ

The meeting to provide input on "Institutional Capability Development Plan (ICDP)"

———

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០២:០០ នាទី នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមនឹងសហការី បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្តល់ធាតុចូលស្តីពី ផែនការអភិវឌ្ឍន៍សមត្ថភាពមជ្ឈមណ្ឌលផលិតជាតិ ជាមួយនឹងតំណាងអង្គការផលិតភាពអាស៊ី (APO) ​។

កិច្ចប្រជុំនេះតម្រូវឱ្យមានការចូលជារួមធាតុចូលពីសំណាក់តំណាងស្ថាប័នរដ្ឋ-អង្គភាពរដ្ឋ ឯកជនពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិមួយចំនួនទៀតផងដែរ។

សូមជម្រាបជូនថា មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ ផលិតភាពអាស៊ី(APO) កំពុងរៀបចំផែនការអភិវឌ្ឍន៍សមត្ថភាពមជ្ឈមណ្ឌលផលិតភាពជាតិ តាមរយៈការបង្កើតផែនទី បង្ហាញផ្លូវឆ្ពោះទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនាថ្ងៃអនាគត ក្នុងគោលបំណងគាំទ្រដល់បរិវត្តកម្ម សម្រាប់ការជំរុញផលិតភាពជាតិកាន់តែប្រសើរឡើងនៅកម្ពុជា។ ក្នុងការរៀបចំផែនទីបង្ហាញផ្លូវនេះ តម្រូវឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ពីសំណាក់តំណាងស្ថាប័នរដ្ឋ-អង្គភាពរដ្ឋ ឯកជនពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិ ដើម្បីផ្តល់ធាតុចូលស្តីពី ផែនការអភិវឌ្ឍន៍សមត្ថភាពមជ្ឈមណ្ឌលផលិតជាតិ សម្រាប់មានមូលដ្ឋានយកទៅវិភាគឱ្យបានល្អិតល្អន់ និងច្បាស់លាស់ ក្នុងការស្វែងរកធាំតុចេញនៃផែនការនេះ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: