សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Conference to summarize the results of the work of 2025 and work direction in 2026 of the Ministry of Agriculture, Forestry and Fisheries.
———
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ "ក" "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" ផ្នែកឯកជន និង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ "ឈ" "ផ្នែកស្រួវ អង្ករ" ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ "ក" និង ក្រុមការងារ "ឈ" តំណាងផ្នែករដ្ឋាភិបាល។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ពីថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីជំនាញ, តំណាងក្រុមហ៊ុន សមាគមឯកជន សរុបប្រមាណ ៤៧០នាក់។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីលទ្ធផលការងារជាច្រើនក្នុងវិស័យកសិកម្ម រួមទាំងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីកសិកម្មឃុំ ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាជូនដល់ប្រជាកសិករ។
ឯកឧត្តម បានមានប្រសាសន៍ថា បើទោះបីឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជាស្ថិតក្នុងដំណាក់កាលដ៏លំបាកក៏ពិតមែន ក៏ប៉ុន្តែទោះបីជាមិនល្អឥតខ្ចោះ ប៉ុន្តែបញ្ហាប្រឈមទាំងអស់ត្រូវបានដោះស្រាយទាន់ពេលវេលា (បើមិនដូច្នេះទេ ប្រព័ន្ធទាំងមូលអាចនឹងដួលរំលំបាត់ទៅហើយ)។ គោលនយោបាយអាទិភាពទាំង៣ របស់រាជរដ្ឋាភិបាល ត្រូវបានដាក់ឱ្យអនុវត្ត និងសាកល្បងយ៉ាងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា សន្តិសុខស្បៀងគឺជារឿងចាំបាច់បំផុតក្នុងកាលៈទេសៈមិនប្រាកដប្រជា ដែលទាមទារឱ្យមានស្បៀងគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ។ ប៉ុន្តែគោលដៅធំបំផុតរបស់ក្រសួងគឺមិនមែនត្រឹមតែ «មានហូប» នោះទេ គឺត្រូវឈានទៅដល់អភិក្រម «មានហូប មានបាន មានប្រើ និងមានរហូត» ដែលសង្កត់ធ្ងន់លើនិរន្តរភាព។
ឯកឧត្តម បានបន្ថែមថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំដែលយើងប្រមូលផល និងឃើញលទ្ធផលជាក់ស្តែងពីកំណែទម្រង់នានា ដោយផ្អែកលើមេរៀន និងបទពិសោធន៍ដែលទទួលបានពីឆ្នាំ២០២៥៕
សូមជម្រាបជូនថា ក្នុងឆ្នាំ ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ ១៦.១% (គិតជាតម្លៃបច្ចុប្បន្ន) ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ មកឆ្នាំ ២០១៤។ គិតជាតម្លៃថេរ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៣.៦% នៃផលិតផលសរុបក្នុងស្រុកឆ្នាំ ២០២៥។
បើទោះបីជាការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពីមួយឆ្នាំ ទៅមួយឆ្នាំយ៉ាងនេះក្តី តែតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) មានការកើនឡើងជារៀងរាល់ឆ្នាំពី ២០,៣៨០ ពាន់លានរៀល នៅឆ្នាំ ២០១៦ ដល់ ៣៣,១៤៩ ពាន់លានរៀល នៅឆ្នាំ ២០២៥ (គិតជាតម្លៃបច្ចុប្បន្ន)។ (ទិន្នន័យនេះដកស្រង់ក្នុងកម្មវិធីវេទិកាកសិម្មកម្ពុជា កាលពីដើមខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ)។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

BECOME A MEMBER