កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting group "M" "Construction and Real Estate" of the Government-Private Sector Forum.
———
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមការសម្របសម្រួលដោយក្រុមការងារលេខាធិការនៃនាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុន្នីវណ្ណ សហប្រធានក្រុមការងារ "ឌ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, តំណាងក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត, ក្រុមហ៊ុន បុរី ខេស៊ី ឯ.ក, អគ្គនាយកក្រុមហ៊ុន ព្រុំ មុន្នីទេ, អគ្គនាយកក្រុមហ៊ុន សេម អេសអិន រៀលធី ឯ.ក, តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា, និងតំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យសំណង់ និងអចលនទ្រព្យមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យយសំណង់ និងអចលនទ្រព្យ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនរួមមាន៖ ១.ការពិភាគ្សាលើ អនុក្រឹត្យលេខ ០៣ អនក្រ.បក “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ២.បញ្ហាចំណតនៅក្នុងអគារ Condo និងអគារពាណិជ្ជកម្មខ្ពស់ៗ រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៥:៤៥នាទីរសៀល ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc








BECOME A MEMBER
