កិច្ចប្រជុំក្រុមការងារ ក្រុម "ដ" "ផ្នែកអប់រំ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue working group meeting group "K" "Education" of the Government-Private Sector Forum.
———
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំ នៃអាគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ចៅពញ្ញាហុក មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ដ" "ផ្នែកអប់រំ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំដោយសហប្រធានតំណាងទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន គឺ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសហប្រធានក្រុមការងារ "ដ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារ "ដ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងគ្រឹះស្ថានអប់រំសិក្សាផ្នែកឯកជន សមាគម និងសមាជិក សមាជិកនៃក្រុមការងារ "ដ" ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលស្នើឡើងដោយផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាល ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖ ១. រយៈពេលនៃការចេញអាជ្ញាប័ណ្ណសម្រាប់ការផ្លាស់ប្តូរទីតាំង , ២, បញ្ហាទាក់ទងនឹងការប្រឡង និងជ្រើសរើសនិសិត្សចូល និងបញ្ចប់ការសិក្សា , ៣, រយៈពេលនៃការបញ្ជាក់ភាពត្រឹមត្រូវលើសញ្ញាប័ត្រ, ៤. ការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមការងារផ្នែកអប់រំផ្នែកឯកជន, ៥. បញ្ហានៃការចេញទម្រង់អាជ្ញាប័ណ្ណចំពោះថ្នាក់មតេយ្យ និងបឋម, និងទី ៦. ការប្រើប្រាស់ហត្ថពលកម្មបរទេស។
សូមបញ្ជាក់ជូនថា តាមរយៈយន្តការក្រុមការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) យន្តការនេះនៅតែជាយន្តការស្នូលក្នុងការជំុរញកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងដោះស្រាយនូវបញ្ហាប្រឈមជូនធុរជន និងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
យន្តការនេះបានជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់ និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរៀបចំដំណើររួមគ្នារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ឱ្យមានភាពស៊ីចង្វាក់ និងមានភាពសុខដុមជាមួយគ្នា។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១០:១០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc




















BECOME A MEMBER
