BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Meeting to discuss preparations for the election of the president and members of the provincial and municipal chambers of commerce

កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានី-ខេត្ត

(រាជធានីភ្នំពេញ) ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា, លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងមន្ត្រីនៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ចូលរួម «កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានី-ខេត្ត» ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាស្តីពីការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ព្រមទាំងប្រមូលធាតុចូលដើម្បីរៀបចំនិវិធីបោះឆ្នោត និងបង្កើតគណៈកម្មការរៀបចំការបោះឆ្នោត។

កិច្ចប្រជុំនេះបញ្ចប់ទៅដោយរលូន និងទទួលយកនូវចំនុចឯកភាពរួមជាច្រើន ក្នុងការអនុវត្តន៍និតិវីធីបន្ត។

Share: