កិច្ចពិភាក្សាលើប្រធានបទ៖ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ា
Panel Discussion on the topic of : Tax law and regulations - water ways and air transport and tax dispute resolution procedures.
———
(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកម្មវិធីពន្ធដារកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ "ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា", ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទី៣ នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ា ក្រោមកិច្ចសម្របសម្រួលដោយ លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។
ចូលរួមជាវាគ្មិនក្នុងពិភាក្សាខាងលើនេះ ក៏មានការចូលរួមផងដែរពីសំណាក់៖
១. ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ
២. ឯកឧត្តម តែ ហ្សឺឌី ប្រធាននាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ
៣. ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
៤. ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
៥. ឧកញ៉ា សំរិទ្ធ មុនី សមាជិកក្រុមស្នូលនៃក្រុមការងារពន្ធដារ-ផ្នែកឯកជន
៦. ឧកញ៉ា ហាក់ លាងហ៊រ ប្រធានសមាគមភស្តុភារកម្មកម្ពុជា
គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សា ក៏បានវេទិការសំណួរ ចម្លើយ ទាក់ទងនឹងប្រធានដ៏សំខាន់ខាងលើនេះផងដែរ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc














BECOME A MEMBER
