សន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជាអាណ្ណត្តិទី១
1th mandate election convention of the Cambodian Stone Association Board of Directors.
———
(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០២:០០នាទី នៅទីស្តីការក្រសួងរ៉ែ និងថាមពល, ឧកញ៉ាបណ្ឌិត អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ញ" តំណាងផ្នែកឯកជន នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជាអាណ្ណត្តិទី១ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ សន្និបាតនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរ៉ែ និងថាមពល តំណាងក្រសួង ស្ថាប័ន តំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យថ្មអារ និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។
ជាលទ្ធផលនៃការបោះឆ្នោត ឧកញ៉ា តាំង គួងហាវ ត្រូវបានសមាជិកនៃសមាគមផ្តល់ទំនក់ចិត្តបោះឆ្នោតជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជាអាណ្ណត្តិទី១ ជាផ្លូវការ អមដោយអនុប្រធាន ២រូប និងសមាជិកក្រុមប្រឹក្សាភិបាល ៣រូបផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា សមាគមថ្មអារកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីដែលដំបូងសមាគមនេះមានឈ្មោះថា សមាគមថ្មក្រានីតកម្ពុជា។
សន្និបាតនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:៣០នាទីថ្ងៃល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc







BECOME A MEMBER
