សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៥៦ របស់សមាគមអគ្គិសនីជនបទ
Annual General Meeting of the Rural Electricity Association.
———
នៅព្រឹកថ្ងៃអង្គារ៍ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្ភស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ដឺព្រេមៀរ សែនសុខ, ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ"ញ" "ផ្នែកថាមពល និងធនធានរ៉ែ" ផ្នែកឯកជន និងក្រុមការងារលេខាធិការដ្ឋានក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៥៦ របស់សមាគមអគ្គិសនីជនបទ ក្រោមអធីបតីភាព ឯកឧត្តម បណ្ឌិត ផង់ សារិន សមាជិកទគិ១ នៃអាជ្ញាធរអគ្គិសនីកម្ពុជា។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរអគ្គិសនីកម្ពុជា, តំណាងក្រសួងពាណិជ្ជកម្ម , តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងនិយ័តករគណនេយ្យ និងសវនកម្ម, សេវាករអគ្គិសនីផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សន្និបាតនេះមានគោលបំណងដើម្បីធ្វើការបូកសរុប និងផ្សព្វផ្សាយជាសាធារណៈអំពីលទ្ធផលការរបស់សមាគមអគ្គិសនីជនបទក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារក្នុងឆ្នាំថ្មី២០២៦ ក៏ដូចជាផ្សព្វផ្សាយអំពីស្ថានភាពបច្ចុប្បន្នក្នុងវិស័យអគ្គិសនីនៅកម្ពុជា និងផ្តល់ជាគោលគំនិតក្នុងការជំរុញ ការវិនិយោគលើវិស័យនេះឱ្យកាន់តែផុសផុលឡើង និងនាំយកមតិយោបល់នានាដាក់ចូលក្នុងផែនការយុទ្ធសាស្រ្ត ក្នុងន័យចូលរួមកសាងគ្រឹះសេដ្ឋកិច្ចជាតិ។
តាមរយៈសន្និបាតនេះក៏មានការធ្វើបទបង្ហាញស្តីពីផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៦ នៃសមាគមអគ្គិសនីជនបទ ផងដែរ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc








BECOME A MEMBER
