កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន គណៈកម្មការ រៀបចំមហាសន្និបាត បានចាត់តាំង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការ រៀបចំមហាសន្និបាត បានដឹកនាំ កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦។
កិច្ចប្រជុំនៃធ្វើឡើងដើម្បី តាមដានវឌ្ឍនភាពនៃ ការរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ព្រមទាំងសម្រេចលើរបៀវារៈមួយចំនួន ដើម្បីធ្វើអោយរៀបចំមហាសន្និបាត ប្រព្តឹត្រទៅជោគជ័យ និងទទួលបានផ្លែផ្កា។
សូមជម្រាបថា មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មួយថ្ងៃពេញ នៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F) ក្នុងគោលបំណងជួបជុំ និងបង្កើនទំនាក់ទំនង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស តំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស និងវិស័យឯកជននៅកម្ពុជា ព្រមទាំងជាឱកាសស្វែងយល់អោយកាន់តែច្បាស់នូវ បរិយាកាសវិនិយោគ និង ការលានុវត្តភាពធុរកិច្ច។
អាស្រ័យដូចនេះ សូម សមាជិក សមាជិកា ទាំងអស់អញ្ជើញចូលរួមមហាព្រឹត្តិការណ៍នេះ តាមរយៈការចុះឈ្មោះដើម្បីទទួលបានប័ណ្ណចូលរួម (Pass Card) តាមរយៈតំណរនេះ៖ http://cambodiachamberofcommerce-agm-2026.com/register




















BECOME A MEMBER
