ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៦
...
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ ទី៩ ខែមករា ២០២៦ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម និងអង្គភាពចំណុះក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជាច្រើនរូបផងដែរ។
សូមជម្រាបថា របាយការណ៍ស្តីពីការនាំចេញ នាំចូលរបស់កម្ពុជានាពេលបច្ចុប្បន្ននេះដែលមានទំហំប្រហាក់ប្រហែលគ្នា ខុសពីពេលមុនដែលការនាំចូលរបស់កម្ពុជាច្រើនលើសលុបជាងការនាំចេញ ដោយបច្ចុប្បន្នការនាំចេញក្នុងរង្វង់ទឹកប្រាក់ជាង ៣១ពាន់លានដុល្លារអាម៉េរិក ហើយចំពោះការនាំចូលវិញគឺក្នុងរង្វង់ទឹកត្រឹមប្រាក់ជាង ៣៣ពាន់ លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណើននៃការនាំចេញនេះបានបង្ហាញពីប្រសិទ្ធភាពនៃការចរចា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាដៃគូសំខាន់ៗតួយ៉ាងជាមួយសហរដ្ឋអាមេរិកជាដើម។

















BECOME A MEMBER
